សប្តាហ៍ទី 32 ដល់ 34 នៃការមានផ្ទៃពោះរបស់អ្នក៖ ការណែនាំអំពីការថែទាំ

Weeks 32 to 34 of Your Pregnancy: Care Instructions

../images/548547381a6c51b5ba4b10120818da92.jpg

សម្រេចចិត្តថាតើអ្នកចង់ដាក់ធនាគារ ឬបរិច្ចាគឈាមទងផ្ចិតរបស់កូនអ្នក។ ប្រសិនបើអ្នកចង់រក្សាទុកឈាមនេះ អ្នកត្រូវតែរៀបចំវាឱ្យបានមុនពេល។

../images/13c8a77a2f614ee7bd9500f2f7ccf473.jpg

សម្រេចចិត្ដអំពីការកាត់ស្បែកចុងប្រដាប់ភេទ។ ជំនឿផ្ទាល់ខ្លួន សាសនា ឬវប្បធម៌ អាចដើរតួនៅក្នុងការសម្រេចចិត្តរបស់អ្នក។ អ្នកត្រូវសម្រេចថាតើអ្នកចង់បានអ្វីសម្រាប់កូនរបស់អ្នក។

../images/af90a58c02ba6ad7d38c78a304764d53.jpg

ស្វែងយល់ពីវិធីបំបាត់ឬសដូងបាត។

  • ទទួលទានទឹក ផ្លែឈើ បន្លែ និងជាតិសរសៃឱ្យបានច្រើននៅក្នុងរបបអាហាររបស់អ្នក។

  • ជៀសវាងការអង្គុយយូរពេក។

  • សម្អាតខ្លួនរបស់អ្នកដោយប្រើក្រដាសបង្គន់ដែលទន់ និងមានសំណើម។ ឬសាកល្បងប្រើបន្ទះហាហ្សែល។

  • សាកល្បងប្រើដុំទឹកក ឬងូតទឹកក្ដៅសម្រាប់ភាពមិនស្រួល។

  • ប្រើក្រែមអ៊ីដ្រូគ័រទីសូនសម្រាប់ការឈឺចាប់ និងរមាស់។

  • សួរវេជ្ជបណ្ឌិតរបស់អ្នកអំពីថ្នាំបញ្ចុះលាមក។

../images/d50c23b36169c4b70e817cc61d117641.jpg

គិតគូរពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្ដាយ។

  • វាកាត់បន្ថយហានិភ័យនៃអាការៈរោគប្រល័យជីវិតទារកភ្លាមៗក្នុងពេលគេង (SIDs)។

  • ទារកដែលបំបៅដោយទឹកដោះម្ដាយ គឺទំនងជាមិនសូវងាយនឹងឆ្លងមេរោគជាក់លាក់ទេ។ ហើយពួកគេទំនងជាមិនសូវធាត់ ឬកើតជំងឺទឹកនោមផ្អែមនៅពេលចាស់ទៅនោះទេ។

  • វាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ជំងឺមហារីកក្រពេញអូវែ និងជំងឺពុកឆ្អឹងបាន។

  • វាសន្សំប្រាក់របស់អ្នក។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

បច្ចុប្បន្នជា: 4 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.