ការពិនិត្យសុខភាពទូទៅ អាយុចាប់ពី 18 ទៅ 65 ឆ្នាំ៖ ការណែនាំអំពីការថែទាំ
Well Visit, Ages 18 to 65: Care Instructions
ការពិនិត្យសុខភាពទូទៅ អាចជួយអ្នកឱ្យមានសុខភាពល្អ។ គ្រូពេទ្យរបស់អ្នកបានពិនិត្យសុខភាពទូទៅរបស់អ្នក
ហើយប្រហែលជាបានណែនាំវិធីដើម្បីថែរក្សាខ្លួនអ្នកឲ្យបានល្អ។
គ្រូពេទ្យរបស់អ្នកក៏អាចណែនាំការធ្វើតេស្តផងដែរ។
អ្នកអាចជួយបង្ការជំងឺបានតាមរៈការបរិភោគអាហារដែលធ្វើឱ្យមានសុខភាពល្អ ការគេងបានគ្រប់គ្រាន់
ការចាក់ថ្នាំបង្ការរោគ ការធ្វើលំហាត់ប្រាណទៀងទាត់ និងជំហានផ្សេងទៀត។

ធ្វើតេស្តដែលអ្នកនិងវេជ្ជបណ្ឌិតរបស់អ្នកសម្រេចចិត្ត។
អាស្រ័យលើអាយុនិងហានិភ័យរបស់អ្នក គំរូឧទាហរណ៍អាចរួមមានដូចជា
ការពិនិត្យរកជំងឺទឹកនោមផ្អែក ជំងឺរលាកថ្លើមប្រភេទសេ ជំងឺអេដស៍ និងជំងឺមហារីកកស្បូន
សុដន់ សួត និងពោះវៀនធំ។ ការពិនិត្យជួយរកមើលជំងឺ មុនពេលដែលរោគសញ្ញាណាមួយកើតឡើង។
|

ញ៉ាំអាហារដែលធ្វើឱ្យមានសុខភាពល្អ។ ជ្រើសរើសញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ
ប្រូតេអ៊ីនគ្មានជាតិខ្លាញ់ និងអាហារទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ កាត់បន្ថយខ្លាញ់ឆ្អែត
និងកាត់បន្ថយជាតិប្រៃ។
|

កាត់បន្ថយគ្រឿងស្រវឹង។ បុរសមិនគួរពិសារគ្រឿងស្រវឹងច្រើនជាង 2
កែវក្នុងមួយថ្ងៃឡើយ។ ស្ត្រីមិនគួរពិសារគ្រឿងស្រវឹងច្រើនជាង 1 កែវឡើយ។
សម្រាប់មនុស្សមូយចំនួន ការមិនពិសារគ្រឿងស្រវឹង គឺជាជម្រើសដ៏ល្អបំផុត។
|

លំហាត់ប្រាណ។ ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 30
នាទីឱ្យបានច្រើនថ្ងៃបំផុតក្នុងមួយសប្តាហ៍។ ការដើរអាចជាជម្រើសដ៏ល្អមួយ។
|

សម្រេចបានទម្ងន់ និងបន្តរក្សាទម្ងន់ដែលធ្វើឱ្យមានសុខភាពល្អ។
ការធ្វើបែបនេះនឹងកាត់បន្ថយហានិភ័យសម្រាប់បញ្ហាសុខភាពណាមួយ។
|

ថែទាំសុខភាពផ្លូវចិត្តរបស់អ្នក។ ព្យាយាមរក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ គ្រួសារ
និងសហគមន៍ និងស្វែងរកវិធីគ្រប់គ្រងភាពតានតឹង។
|

ប្រសិនបើអ្នកកំពុងមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឬអស់សង្ឃឹម
ចូរនិយាយជាមួយនរណាម្នាក់។ អ្នកប្រឹក្សាយោបល់អាចជួយបាន។
ប្រសិនបើអ្នកមិនមានអ្នកប្រឹក្សាយោបល់ទេនោះ ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
|

សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកគិតថាអ្នកប្រហែលជាមានបញ្ហាជាមួយនឹងការសេពគ្រឿងស្រវឹង ឬគ្រឿងញៀន ។
ការពិគ្រោះនេះរួមបញ្ចូលទាំងថ្នាំមានវេជ្ជបញ្ជា និងថ្នាំខុសច្បាប់។
|

ជៀសវាងថ្នាំជក់ និងនីកូទីន៖ ហាមជក់បារី ជក់វេប ឬទំពារ
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការផ្តាច់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
|

អនុវត្តការរួមភេទដែលមានសុវត្ថិភាពជាងមុន។ ការធ្វើតេស្ដ ការប្រើប្រាស់ស្រោមអនាម័យ
ឬរបាំងធ្មេញ និងការកំណត់ចំនួនដៃគូរួមភេទ អាចជួយបង្ការជំងឺកាមរោគបាន។
|

ប្រើការពន្យារកំណើត ប្រសិនបើវាសំខាន់សម្រាប់អ្នកដើម្បីបង្ការការមានផ្ទៃពោះ។
ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីជម្រើសរបស់អ្នក និងអ្វីដែលអាចល្អបំផុតសម្រាប់អ្នក។
|

បង្ការបញ្ហាដែលអ្នកអាចធ្វើបាន។ ការពារស្បែករបស់អ្នកពីការត្រូវពន្លឺថ្ងៃច្រើនពេក
លាងសម្អាតដៃរបស់អ្នក ដុសធ្មេញរបស់អ្នកពីរដងក្នុងមួយថ្ងៃ
និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅក្នុងរថយន្ត។
|
បច្ចុប្បន្នជា: 4 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។
© 2006-2025 Healthwise, Incorporated.