សប្តាហ៍ទី 6 ដល់ 10 នៃការមានផ្ទៃពោះរបស់អ្នក៖ ការណែនាំអំពីការថែទាំ

Weeks 6 to 10 of Your Pregnancy: Care Instructions

កូនរបស់អ្នកកំពុងលូតលាស់យ៉ាងឆាប់រហ័ស។ អ្នកអាចចាប់ផ្តើមមានអារម្មណ៍ខុសគ្នាទាំងនៅក្នុងខ្លួន និងអារម្មណ៍របស់អ្នក។ ការមានផ្ទៃពោះនីមួយៗខុសគ្នា ដូច្នេះមិនមានអារម្មណ៍បែបណាដែល "ត្រឹមត្រូវ" ទេ។ សប្តាហ៍ដំបូងទាំងនេះ គឺជាពេលវេលាដើម្បីធ្វើការជ្រើសរើសដែលមានសុខភាពល្អសម្រាប់អ្នកនិងកូនរបស់អ្នក។

../images/ecff044c9c496c045242118f78def712.jpg

លេបថ្នាំវីតាមីនមុនពេលសម្រាលជាប្រចាំថ្ងៃ។ ជ្រើសរើសថ្នាំមួយដែលវាមានអាស៊ីតផូលិក។

../images/e658efb947ba85c1830eb3555d25bf02.jpg

ជៀសវាងគ្រឿងស្រវឹង ថ្នាំជក់ និងគ្រឿងញៀន (រួមទាំងកញ្ឆា) ។ ពួកវាអាចបង្ករគ្រោះថ្នាក់ដល់កូនរបស់អ្នកបាន។

../images/85e19deaf3547ae4700264c9489c432f.jpg

ពិសារទឹកឱ្យបានច្រើន។ ត្រូវប្រាកដថាបានពិសារទឹកគ្រប់គ្រាន់។ និងកំណត់បរិមាណទឹកសូដា ភេសជ្ជៈមានជាតិផ្អែមផ្សេងៗទៀត និងជាតិកាហ្វេអ៊ីន។

../images/4f43592f599784a3bd638c47106f600c.jpg

ជ្រើសរើសអាហារដែលជាប្រភពល្អៗនៃជាតិកាល់ស្យូម ជាតិដែក និងជាតិហ្វូឡាត។ អ្នកអាចសាកល្បងបរិភោគបន្លែស្លឹកបៃតងចាស់ ទឹកក្រូច និងគ្រាប់ធញ្ញជាតិការពារ គ្រាប់អាល់ម៉ុន ផ្កាខាត់ណា ផ្លែឈើក្រៀម និងសណ្តែក។

../images/2d1c95f64652f3d77e801762efd42ba4.jpg

ជៀសវាងអាហារដែលអាចបង្កគ្រោះថ្នាក់ដល់ទារកអ្នក។ កុំទទួលទានសាច់ឆៅ សាច់ឆ្អិនស្រាប់ គ្រឿងសមុទ្រឆៅ ឬស៊ុតឆៅ។ ជៀសវាងហ្វ្រូម៉ាតទន់ និងទឹកដោះគោដែលពុំបានសម្លាប់មេរោគ ដូចជា ប៊្រី និងហ្វ្រូម៉ាតពណ៌ខៀវ។ ហើយកុំទទួលទានត្រីដែលមានជាតិបារតច្រើនដូចជាត្រីឆ្លាម និងត្រីដាវ។

../images/99519a557aecca178a2553fd90f44c85.jpg

កុំប៉ះពាល់ចំណីឆ្មា ឬលាមកឆ្មា។ វាអាចបណ្តាលឱ្យមានការឆ្លងមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់ទារករបស់អ្នក។

../images/b837a12b2a960ea425f35a3fa54aea80.jpg

ជៀសវាងអ្វីដែលអាចធ្វើឱ្យរាងកាយរបស់អ្នកក្តៅពេក។ ឧទាហរណ៍ ជៀសវាងអាងទឹកក្តៅ និងសូណា។

../images/ea565ebbeba9b42f0cd0822cfb9d4e79.jpg

បំបាត់អាការៈចាញ់កូន។ សូមសាកល្បងទទួលទានអាហារតិចៗ 5 ឬ 6 មុខក្នុងមួយថ្ងៃ ស្រូបយកខ្យល់បរិសុទ្ធខ្លះ ឬប្រើខ្ញីដើម្បីគ្រប់គ្រងរោគសញ្ញានានា។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

បច្ចុប្បន្នជា: 4 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.