សប្តាហ៍ទី 34 ដល់ 36 នៃការមានផ្ទៃពោះរបស់អ្នក៖ ការណែនាំអំពីការថែទាំ
Weeks 34 to 36 of Your Pregnancy: Care Instructions
ពោះរបស់អ្នកបានរីកធំណាស់។ វាជិតដល់ពេលសម្រាលកូនហើយ!
សួតរបស់កូនអ្នកជិតត្រៀមខ្លួនរួចរាល់ក្នុងការដកដង្ហើមហើយ។ ឆ្អឹងលលាដ៍ក្បាលមានភាពរឹងមាំគ្រប់គ្រាន់
ដើម្បីការពារក្បាលរបស់កូនអ្នក។ ប៉ុន្តែ វាទន់ភ្លន់គ្រប់គ្រាន់ដើម្បីរំកិលចុះក្រោម
ឆ្លងកាត់តាមផ្លូវសម្រាលកូន។

អ្នកប្រហែលជាឆ្ងល់ថាតើត្រូវរំពឹងអ្វីខ្លះក្នុងអំឡុងពេលឈឺពោះ។
ដោយសារតែកំណើតនីមួយៗគឺខុសៗគ្នា
មិនមានវិធីដើម្បីដឹងច្បាស់ថាការសម្រាលកូននឹងទៅជាយ៉ាងណាសម្រាប់អ្នកនោះទេ។
ពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឆ្មបរបស់អ្នកអំពីកង្វល់ណាមួយដែលអ្នកមាន។
|

អ្នកប្រហែលជានឹងត្រូវធ្វើតេស្តរកស្រ្ដិបតូខកខឹសក្រុម B (GBS)។ GBS
គឺជាបាក់តេរីដែលអាចរស់នៅក្នុងទ្វារមាស និងរន្ធគូថ។ GBS
អាចធ្វើឱ្យកូនអ្នកឈឺបន្ទាប់ពីកើត។ ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមាន
អ្នកនឹងទទួលបានថ្នាំផ្សះក្នុងអំឡុងពេលឈឺពោះ។
|

|
ជ្រើសរើសប្រភេទបំបាត់ការឈឺចាប់ដែលអ្នកចង់បានក្នុងអំឡុងពេលឈឺពោះសម្រាលកូន។
អ្នកអាចជ្រើសរើសបានពីរបីប្រភេទ រួមមានជម្រើសប្រើថ្នាំ និងមិនប្រើថ្នាំ។
អ្នកប្រហែលជាចង់ប្រើប្រភេទបំបាត់ការឈឺចាប់ជាច្រើន។
|

|
ដឹងអំពីកម្រិតដែលថ្នាំអាចជួយបំបាត់ការឈឺចាប់ក្នុងអំឡុងពេលឈឺពោះសម្រាល។
ថ្នាំខ្លះបន្ថយការថប់បារម្ភ និងជួយបំបាត់ការឈឺចាប់ខ្លះៗ។
ថ្នាំផ្សេងទៀតធ្វើឱ្យរាងកាយផ្នែកខាងក្រោមរបស់អ្នកស្ពឹក
ដើម្បីឱ្យអ្នកនឹងមានអារម្មណ៍ឈឺចាប់តិចតូច។
|

|
ប្រាប់គ្រូពេទ្យរបស់អ្នកអំពីជម្រើសថ្នាំបំបាត់ការឈឺចាប់របស់អ្នក។
ធ្វើបែបនេះមុនពេលអ្នកចាប់ផ្ដើមសម្រាល ឬមុនការឈឺពោះសម្រាលកូនរបស់អ្នក។
អ្នកអាចប្ដូរចិត្តបាននៅអំឡុងពេលការឈឺពោះសម្រាល។
|

|
ស្វែងយល់អំពីដំណាក់កាលនៃការឈឺពោះសម្រាល។
-
ដំណាក់កាលដំបូងរួមមាន មុនឈឺពោះមុនកំណត់ ការឈឺពោះសកម្ម និងការរុញទារកចេញ។
ការកន្ត្រាក់ចាប់ផ្តើមនៅពេលឈឺពោះសម្រាលមុនកំណត់។ ក្នុងអំឡុងពេលឈឺពោះសកម្ម
ការកន្រ្ដាក់កាន់តែខ្លាំងឡើង ហើយមានរយៈពេលយូរ និងកើតឡើងញឹកញាប់។
នៅក្នុងពេលរុញទារកចេញ ស្បូនរបស់អ្នកបើក និងការកន្ត្រាក់មាត់ស្បូនរបស់អ្នកខ្លាំង។
-
ដំណាក់កាលទីពីរចាប់ផ្តើមនៅពេលអ្នករួចរាល់ដើម្បីរុញទារកចេញ។ ក្នុងដំណាក់កាលនេះ
កូនរបស់អ្នកបានចាប់កំណើត។
-
នៅដំណាក់កាលទីបី អ្នកនឹងមានការកន្ត្រាក់មួយចំនួនបន្ថែមទៀតដើម្បីរុញសុកចេញមកក្រៅ។
|
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
បច្ចុប្បន្នជា: 4 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។
© 2006-2025 Healthwise, Incorporated.