Health Encyclopedia
Search Clinical Content Search Health Library
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

សប្តាហ៍ទី 26 ដល់ 30 នៃការមានផ្ទៃពោះរបស់អ្នក៖ ការណែនាំអំពីការថែទាំ

Weeks 26 to 30 of Your Pregnancy: Care Instructions

អ្នកកំពុងចាប់ផ្តើមត្រីមាសចុងក្រោយរបស់អ្នក។ អ្នកប្រហែលជានឹងមានអារម្មណ៍ថាទារករបស់អ្នករើកាន់តែញឹកញាប់ជាងមុន។ អ្នកប្រហែលជាឈឺខ្នងដោយសារតែរាងកាយរបស់អ្នកត្រូវបានប្រើប្រាស់ដោយប្រវែង និងទំហំរបស់កូនអ្នក។ ថែទាំខ្លួនរបស់អ្នក និងយកចិត្ដទុកដាក់ចំពោះអ្វីដែលរាងកាយរបស់អ្នកត្រូវការ។

../images/6978a87e8dbdc91fb5eb8a0a6cdc0944.jpg

ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការចាក់ថ្នាំបង្ការតេតាណូស ខាន់ស្លាក់ ក្អកមាន់។ វានឹងជួយការពារទារកទើបនឹងកើតរបស់អ្នកពីការខ្លាំងហើយយូរ (ជំងឺក្អកមាន់)។

../images/ac87c2a9d5260312f037b20cd0eb60e2.jpg

អ្នកប្រហែលជាមានការកន្ត្រាក់ Braxton-Hicks។ វាគឺជាការកន្ត្រាក់តែម្ដង ឬច្រើនដងដោយគ្មានមូលហេតុ។ វាគឺជាការកន្ត្រាក់សាកល្បង ប៉ុន្តែមិនមែនជាការចាប់ផ្តើមនៃការឈឺពោះឡើយ។

ធ្វើល្អដាក់ខ្លួនឯង។

../images/1706ecefaa41208bfc787b3a02456891.jpg

  • សម្រាកនៅពេលអ្នកនឿយហត់។

  • ផ្លាស់ប្ដូរជំហរខ្លួនប្រាណឲ្យបានញឹកញាប់។ ហាមអង្គុយយូរពេក ឬឈរយូរពេក

  • បន្ទាប់ពីធ្វើការ សូមសម្រាកអំឡុងពេលម៉ោងសម្រាក ប្រសិនបើអ្នកអាច។ ប្រសិនបើអ្នកមិនបានសម្រាកទេ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការសរសេរលិខិតទៅនិយោជករបស់អ្នកដើម្បីស្នើសុំពួកគេ។

  • ជៀសវាងផ្សែង សារធាតុគីមី និងផ្សែងថ្នាំជក់។

រួមភេទប្រសិនបើអ្នកចង់។

../images/3e3b4d604e889c1872ab465a2b763a41.jpg

  • អ្នកប្រហែលជាចាប់អារម្មណ៍ក្នុងការរួមភេទ ឬប្រហែលជាអ្នកមិនចាប់អារម្មណ៍ទេ។ មនុស្សគ្រប់រូប គឺខុសៗគ្នា។

  • ការរួមភេទមិនមានបញ្ហានោះទេ លុះត្រាតែវេជ្ជបណ្ឌិតរបស់អ្នកប្រាប់អ្នកមិនឱ្យរួមភេទ។

  • ពោះរបស់អ្នកអាចធ្វើឱ្យពិបាកក្នុងការស្វែងរកជំហរដ៏ល្អដើម្បីរួមភេទ។ ពិសោធន៍ និងសាកល្បង។

តាមដានរកសញ្ញានៃការសម្រាលកូនមុនកាលកំណត់។

../images/27013699d514bee53789bd2d14ca6209.jpg

សញ្ញាទាំងនេះរួមមាន៖

  • ការឈឺចាប់ដូចពេលមករដូវ។ ឬអ្នកអាចមានការឈឺចាប់ ឬណែននៅក្នុងឆ្អឺងត្រគាករបស់អ្នកដែលកើតឡើងតាមលំនាំ។

  • មានការកន្ត្រាក់ប្រហែល 6 ឬច្រើនជាងនេះក្នុងមួយម៉ោង (ទោះក្រោយពីសម្រាក ហើយទទួលទានទឹកមួយកែវរួចក៏ដោយ)

  • ចុកខ្នងផ្នែកខាងក្រោមដែលមិនបាត់ទៅវិញឡើយ នៅពេលអ្នកផ្លាស់ប្តូរជំហរ។

  • មានការកើនឡើង ឬមានការប្រែប្រួលនៅពេលធ្លាក់ស។

  • ទឹកភ្លោះរបស់អ្នកបែក។

ដឹងអំពីអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកគិតថាអ្នកកំពុងមានការកន្រ្តាក់។

../images/df2677101c8a72db902b10a9ef3a25fb.jpg

  • ទទួលទានទឹក 1 ឬ 2 កែវ។

  • ទម្រេតខ្លួនរបស់អ្នកទៅខាងឆ្វេងយ៉ាងតិចមួយម៉ោង។

  • នៅពេលកំពុងគេងផ្អៀងទៅឆ្វេង សូមស្ទង់មើលផ្នែកខាងលើនៃពោះរបស់អ្នកថាតើវាតឹងឬអត់។

  • សរសេរការកន្ត្រាក់ក្នុងរយៈពេលមួយម៉ោងរបស់អ្នក។ ពេលវេលាយូរប៉ុនណាដែលគិតចាប់ពីការចាប់ផ្តើមនៃការកន្ត្រាក់មួយទៅការចាប់ផ្តើមនៃការកន្ត្រាក់មួយបន្ទាប់ទៀត។

  • សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានការកន្ត្រាក់ទៀងទាត់។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

បច្ចុប្បន្នជា: 4 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by
Disclaimer